ប្រធានាធិបតីប្រេស៊ីលអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិក

នាថ្ងៃទី ១៧ ខែមិនាប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានមកដល់ទីក្រុងវ៉ាស៊ីនតោន អញ្ជើញចាប់ផ្ដើមបំពេញទស្សនកិច្ចនៅអាមេរិក ហើយនេះគឺជាដំណើរទស្សនកិច្ចនៅឯបរទេសទ្វេភាគីដើមដំបូង ចាប់តាំងពីពេលលោកទទួលមុខតំណែងកាលពី ខែមុន។ តាមគម្រោង លោកប្រធានាធិបតី Jair Bolsonaro នឹងជួបចរចាជាមួយសមភាគីនៃប្រទេសម្ចាស់ផ្ទះ លោក Donald Trump ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាស្ថានភាពនៅតំបន់ អាមេរិកខាងត្បូង។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំប្រេស៊ីលរូបនេះ នឹងជួបជាមួយ លោក Luis Amagro អគ្គលេខាធិការនៃអង្គការបណ្ដាប្រទេសេសទ្វីបអាមេរិក (OAS) និងចូលរួម វេទិកាជំរុញឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចប្រេស៊ីល។

នាបច្ចុប្បន្ននេះ អាមេរិកគឺជាដៃគូពាណិជ្ជកម្មធំទី ២ (បន្ទាប់ពីចិន) របស់ ប្រេស៊ីលផងដែរ៕

Share:

ក្រមព្រហ្មទណ្ឌ













Share:

គោលការណ៍ទូទៅនៃក្រមព្រហ្មទណ្ឌ


Share:

មកមើលការធ្លាក់យន្ដហោះ Ethiopia Airline ធុន B737 Marx


Share:

ក្រមព្រហ្មទណ្ឌ

បទរំលោភលើលំនៅឋាន

Share:

ចាប់បានហើយ កូនប្រសារ កាប់សម្លាប់ឪក្មេក នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ជនដៃដល់កាប់សម្លាប់ឪក្មេក រួចរត់គេចខ្លួននោះ ពេលនេះ ចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២១កុម្ភ:នេះ។
អធិការនគរបាលស្រុកពួក លោកវរសេនីយ៍ឯកទេព ពុំសែន បានឲ្យដឹងថាជនដៃដល់ ចាប់ខ្លួននៅភូមិគោកថ្លាត ឃុំសរស្តមរ ស្រុកពួកខេត្តសៀមរាប ដោយប្រតិបត្តិការកម្លាំងចម្រុះ មានកម្លាំងនគរបាលស្រុកពួក នគរបាល ស្រុកអង្គរជុំ អាវុធហត្ថ និងប្រជាការពារ។ បើតាមលោកអធិការ ជនសង្ស័យពេលនេះ ស្ថិតនៅអធិការនគរបាលស្រុកពួក កំពុងសាកសួរ។

គួបញ្ជាក់ថាអំពើឃាតកម្មដ៍កាចសាហាវព្រៃផ្សៃ នៅខេត្តសៀមរាប ចំថ្ងៃបុណ្យ មាឃបូជា កូនប្រសារចិត្តឃោឃៅ បានទាញកាំបិតខ្វែវកាប់សម្លាប់ឪពុកក្មេក ឲ្យដេកស្លាប់ក្នុងថ្លុកឈាម រួចគេចខ្លួនបាត់ ព្រោះតែជម្លោះប្តីប្រពន្ធ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៩និង០០នាទីថ្ងៃទី១៩ខែកុម្ភ:ឆ្នាំ២០១៩ នៅភូមិ គោកត្របែក ឃុំ គោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ម៉ាន់ សុខាត់ អធិការនគរបាលស្រុកអង្គរជុំ បានប្រាប់អ្នកកាសែតករណីឃាតកម្មដោយចេតនា កើតឡើងលើជនរងគ្រោះ ឈ្មោះ ផន ប្រេម ភេទ ប្រុស អាយុ៨៥ឆ្នាំ នៅភូមិកើតហេតុខាងលើ។ ដែលបង្កឡើដោយជនសង្ស័យជាកូនប្រសារឈ្មោះ សាន ចិក ភេទ ប្រុសអាយុ ៦៥ ឆ្នាំ។ ពេលកាប់រួចហើយក៏បានរត់គេចខ្លួនទៅទិសខាងត្បួងឈៀងខាងកើតបាត់ស្រមោល។

លោកបន្តថាជនសង្ស័យឈ្មោះ សាន ចិក បានទាស់គ្នាជាមួយប្រពន្ធ ឈ្មោះ សែន អាក់ អាយុ ៣៨ ឆ្នាំ។ ព្រោះជនសង្ស័យនេះបានប្រចណ្ឌប្រពន្ធដោយចាប់ប្រពន្ធដាក់ក្នុងផ្ទះបិទទ្វារជិត។ លុះប្រពន្ធបានលោតចុះពីលើផ្ទះ ហើយឪពុកក្មេក ស្ដីបន្ទោស ជនសង្ស័យក៏ទាញកាំបិតខ្វែវ កាប់លើជនរងគ្រោះចំនួន៣ខ្វែវ កាប់ចំក្បាលផ្នែកខាងឆ្វេងមួយខ្វែវ ចំផ្នែកខាងមុខមួយខ្វែវ និង កាប់ចំស្មាខាងស្ដាំមួយខ្វែវទៀត បណ្ដាលអោយដួលស្លាប់នៅមុខផ្ទះតែម្តង៕
ប្រភព៖ សៀមរាបប៉ុស្តិ៍

















Share:

របាយការណ៍យុត្តិធម៌៖ ចំណាត់ថ្នាក់យុត្តិធម៌កម្ពុជាស្ទើរនៅបាតតារាង១១២ ហើយវេណេហ្សូអេឡា១១៣


របាយការណ៍​ស្រាវ​ជ្រាវ​ របស់​គម្រោង​យុត្តិធម៌​ពិភពលោក  World Justice Project បានចាត់ចំណាត់ថ្នាក់​​យុត្តិធម៌​នៃប្រទេសកម្ពុជា នៅរវាងឆ្នាំ ២០១៧​ និង ២០១៨ ស្ថិត​ស្ទើរបាត​តារាង គឺជាប់​ចំណាត់​ថ្នាក់ទី ១១២ ក្នុងចំណោម​ ១១៣ប្រទេស ។
World Justice Project បង្ហាញតួលេខថាប្រទេស​ដែល​មាន​ចំណាត់ថ្នាក់​ទាប​ជាង​គេ ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ពិភពលោក​ គឺ វេណេ​ហ្សុយ​អេឡាលេខ១១៣  ​តាម​ពីក្រោយ​ដោយ​ប្រទេសកម្ពុជា ​ស្ថិត​នៅ​លេខ​រៀង​ទី ១១២ ។ចំណែកប្រទេស ​អាហ្វហ្កា​នី​ស្ថាន ស្ថិត​នៅ​លេខ​រៀង​ទី ១១១។
ចំណែក​ប្រទេស​ដែល​មាន​យុត្តិធម៌​ពេញ​លេញ ទទួលបាន​ចំណាត់​ថ្នាក់​លេខ១ គឺប្រទេស​ដាណឺម៉ាក​។​
យុត្តិធម៌ពិភពលោក ថាករណីប្រទេសកម្ពុជា មានចំណាត់ថ្នាក់​ស្ទើរបាត​តារាង គឺដោយសារ ដ្ឋាភិបាល​នៅ​តែ​ប្រើ​ឥទ្ធិ​ពល​ទៅ​លើ​ប្រព័ន្ធតុលាការ ជាពិសេសរឿងក្តី​ជំលោះដីធ្លីនិងបញ្ហា ​នយោបាយជាដើម។ វិទ្យុស្ត្រីមិនបានសុំការបំភ្លឺពីអ្នកនាំពាក្យ ក្រសួង​យុត្តិធម៌​បានទេនៅថ្ងៃនេះ។ តែយ៉ាង ទាំងអ្នកនាំពាក្យក្រសួងយុត្តិធម៌និងអ្នកនាំពណាក្យ​រាជរដ្ឋាភិបាលតែងតែអះអាងថាការចាប់ខ្លួននិងកាត់ទោស សកម្មជនប្រប្រឆាំងគឺជាការ​អនុច្បាប់ និងការពង្រឹងនីតិរដ្ឋកម្ពុជា។ តែអ្នកសង្កេតការណ៍យល់ឃើញខុសនេះ គឺដោយសារ តែគំនុំនយោបាយ។
តែយ៉ាងណា ប្រទេសចំនួន៣ ក្នុងមានកម្ពុជាមួយដែរ ដែលយុត្តិធម៌ពិភពលោកចាត់ទុក​ក្នុងចំណាត់ថ្នាក់បាtតារាង នេះ គឺមានស្ថានភាពសិទ្ធិមនុស្ស ប្រហាក់​ប្រហែល​គ្នា​គឺអាក្រក់​ដូចគ្នា។ ប្រទេស ទាំង បីសុទ្ធតែត្រូវបានក្រុមប្រឹក្សាសទិ្ធមនុស្ស អង្គការ​សហ​ប្រជាជាតិ បានចេញ​សេចក្ដី​ថ្លែង ការណ៍ថ្កោលទោសជាខ្លាំង ករណីរំលោភសិទ្ធិមនុស្សពលរដ្ឋខ្លួន។ បើប្រទេស​វេណេហ្សូអេឡា​មាន​លេខទី១១៣ដែលស្ថិតនៅក្នុងទ្វីបអាមេរិក គឺប្រទេសនេះ ដឹក​នាំ​ដោយបុរសខ្លាំង នីកូឡាសម៉ាឌូរ៉ូដែលបានជាប់ឆ្នោតជាថ្មីទៀត កាលពីថ្ងៃទី២០ឧសភា ដោយ​ការកំចាត់ គូប្រកួតមិនអោយមានឱកាសចូលប្រកួតឡើយ។ ចាប់តាំងពីផ្ទុះវិបត្តិនយោបាយ នៅឆ្នាំ​២០១៦មក គឺពលរដ្ឋជិត៣លាននាក់រត់ចេញពីប្រទេស ហើយ មនុស្សជាង១៤០នាក់ ដោយការបង្រ្កាបរបស់សមត្ថកិច្ចកងសន្តិសុខជាតិ របស់​លោក​ម៉ាឌូរ៉ូ។ លោកម៉ាឌូរ៉ូ​កំពុងរងការបណ្ដេញពីអំណាចយ៉ាងខ្លាំងនៅពេលនេះ។  ចំណែកប្រទេស ​អាហ្វហ្កា​នី​ស្ថាន ស្ថិត​នៅ​លេខ​រៀង​ទី ១១១ ពោរពេញដោយអំពើភេរវកម្ម ។​ប្រទេសម៉ូស្លីមមួយនេះ មាន​ការរឹតត្បិតជាខ្លាំងលើ សេរីភាព ស្ត្រី។ តុលាការប្រទេសនេះ អនុវត្តច្បាប់សាសនាជាធំ៕
ប្រភព: មណ្ឌលព័ត៌មានស្ត្រីកម្ពុជា
https://wmc.org.kh
Share:

អា​មេ​រិច បើក​នាវា​ពិឃាត​តាម​ច្រក​សមុទ្រ​តៃវ៉ាន់ ខណៈពេល​ស្ថានភាព​រវាង​តៃវ៉ាន់ និង​ចិន​កំពុង​ក្តៅ​


កងទ័ពជើងទឹក​រប​ស់អា​មេ​រិច បាន​បើក​នាវា​ពិឃាត​ចំនួន ២​គ្រឿង​តាម​ច្រក​សមុទ្រ​តៃវ៉ាន់ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។ នេះ​បើ​តាម​កង​នាវា​ប៉ា​ស៊ីភិ​ច​អាមេរិច ដែល​ជា​អ្នកត្រួតត្រា​លើ​កិច្ចប្រតិបត្តិការ​នៅ​តំបន់​នោះ​។​
​នាវា​ពិឃាត USS McCampbell និង USNS Walter S. Diehl បាន​ធ្វើ​ប្រតិបត្តិកា​របើក​ឆ្លងកាត់​ច្រក​សមុទ្រ​របស់​តៃវ៉ាន់​ជាប្រចាំ ហើយ​ប្រតិបត្តិការ​នោះ​ស្របទៅនឹង​ច្បាប់​អន្តរជាតិ​។​
​អ្នកនាំពាក្យ​របស់​កង​នាវា​ប៉ា​ស៊ីភិ​ច​អាមេរិច បាន​ថ្លែង​ប្រាប់ CNN ដូច្នេះ​ថា “​ការបើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​អា​មេ​រិច​ចំពោះ​សេរីភាព និង​ការបើកចំហរ​នៅ​ឥណ្ឌូ​ប៉ា​ស៊ីភិ​ច​”​។​
​កាលពី​ខែ តុលា និង​វិច្ឆកា​រ ទ័ពជើងទឹក​អា​មេ​រិច​ក៏​ធ្លាប់បាន​បើក​នាវា​ពីរ​គ្រឿង​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ផងដែរ ដែល​ប្រតិបត្តិការ​នោះ មាន​ការដេញ​តាម​ដោយ​នាវាចំបាំង​ជាច្រើន​គ្រឿង របស់​ចិន​។​
​សូមបញ្ជាក់​ថា ច្រក​សមុទ្រ​ដែល​មាន​ចំងាយ ១៧៧​គីឡូម៉ែត្រ ដែល​ខ័ណ្ឌ​ចែក​មហា​អំណាចចិន និង​តៃវ៉ាន់ ត្រូវបាន​គេ​មើលឃើញថា​ជា​តំបន់​ភូមិសាស្ត្រ​ដ៏​មាន​សក្តានុពល​ខ្លាំង​៕
Share:

អាមេរិកបញ្ជាឱ្យពលរដ្ឋខ្លួនឆាប់ចាកចេញពីវេណេហ្សូអេឡាខណៈមហាអំណាចនេះស្នើសុំUN ប្រជុំជាបន្ទាន់

សហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេស របស់ប្រទេសមហាអំណាចនេះ បានចេញបទបញ្ជា​បន្ទាន់​មួយ ដោយ ប្រាប់ទៅពលរដ្ឋរបស់ខ្លួនដែលកំពុងមានវត្តមាននៅ​វេណេហ្សូ​អេឡា ជាពិសេស បុគ្គលិកធ្វើការងារនៅស្ថានទូត អាមេរិក ត្រូវប្រញាប់ចាកចេញពី​ប្រទេសវេណេហ្សូ​អេឡា អោយបានឆាប់បំផុត។
បើតាមទីភ្នាក់ងារសារព័ត៌មានUPI  សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក បានចេញ​ការព្រមាននេះ ទៅកាន់ពលរដ្ឋខ្លួន កាលពីថ្ងៃទី២៤មករាដែលថា អំពើចលាចល និងការចាប់ពលរដ្ឋបរទេសអាចកើតមាននៅក្នុងប្រទេសវេណេហ្សូអេឡា ។ តែការព្រមាននេះ គឺចំពេល មានសេចក្ដីរាយការណ៍ថាក្រុមប្រឹក្សាសន្តិសុខជាតិរបស់ អាមេរិកប្រជុំគ្នាកំណត់យុទ្ធសាស្ត្រ កងទ័ព ចូលលុកលុយដើម្បីបញ្ជប់របបរបស់ប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ។
លោកប្រធានាធិបតីដូណាល់ត្រាំ បាន សម្រច​ទទួលស្គាល់ លោក Juan Guaido ជាប្រធានាធិ​បតីស្ដីទី ដោយចាត់ទុក លោកម៉ាឌូរ៉ូជាមេដឹកនាំខុសច្បាប់ ។
បន្ទាប់ពីអាមេរិក​គេសង្កេតឃើញប្រទេស ជាច្រើនទៀតនៅក្នុងទ្វីបអាមេរិក និងក្រុមប្រទេសសហភាពអឺរ៉ុប និងអង់គ្លេស ក៏បានចាត់ទុក​ប្រធាន​រដ្ឋសភា វ័យក្មេង មកពីគណបក្សប្រឆាំង ជាមេដឹកនាំវេណេហ្សូអេឡាស្របច្បាប់ដែរ។ យ៉ាងណាចិន រុស្ស៊ី តួកគី នៅតែទទួលស្គាល់លោកម៉ាឌូរ៉ូជាមេដឹកនាំស្របច្បាប់ ។
ដោយសារករណីនេះ លោក​ម៉ាឌូរ៉ូបាន បញ្ជាអោយបិទស្ថានទូតរបស់ខ្លួននៅអាមេរិក ហើយប្រកាសបណ្ដេញអ្នកការទូតអាមេរិក ចេញពីវេណេហ្សូអេឡា ។ តែសេតវិមានបានបង្គាប់អោយអ្នកកាទូតខ្លួនបន្តនៅក្នុងស្ថានទូតអាមេរិកនៅវេណេហ្សូអេឡា ដោយអាមេរិក ចាត់ទុកលោក Juan Guaido ជាមេដឹកនាំវេណេហ្សូអេឡាស្របច្បាប់។ ភាពចម្រុងចម្រាស់នេះ បាននាំអោយ ឋានៈនិងតួនាទីរបស់លោកម៉ាឌូរ៉ូនៅលើឆាកអន្តរជាតិ កាន់តែបាត់បង់ ។
ដោយសារករណីនេះ សហរដ្ឋអាមេរិក បានស្នើទៅកាន់ ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ កោះប្រជុំជាបន្ទាន់ ដើម្បីវាយតម្លៃស្ថានការណ៍ចុងក្រោយនៅវេណេហ្សូអេឡា ជា​ពិសេស តួនាទីរបស់លោកម៉ាឌូរ៉ូ ។ តែនៅពេលជាមួយគ្នា អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានទទូចសុំអោយលោកម៉ាឌូរ៉ូ និងលោក Juan Guaido បើកការចរចាជាបន្ទាន់ដើម្បី រក​ដំណោះ​ស្រាយរួមគ្នាមួយ ធ្វើឱ្យមានភាពកក់ក្ដីដល់ពលរដ្ឋឡើងវិញ ។ ចំណែកសហភាពអឹរ៉ុប បារាំងនិងអង់គ្លេស ក៏បានយល់ស្របតាមសំណើរបស់សហរដ្ឋអាមេរិកដែរ ។ អ្នកសង្កេត​ការណ៍​​ព្រមានថា របបលោកម៉ាឌូរ៉ូអាចនឹងរំលំឆាប់ៗនេះហើយ ៕
ប្រភព៖ មណ្ឌលព័ត៌មានស្រ្តីកម្ពុជា
http://www.wmc.org.kh/190125-us-orders-its-citizens-leave-venezuela-01/
Share:

Popular Posts

Search This Blog