របាយការណ៍ស្រាវជ្រាវ របស់គម្រោងយុត្តិធម៌ពិភពលោក World Justice Project បានចាត់ចំណាត់ថ្នាក់យុត្តិធម៌នៃប្រទេសកម្ពុជា នៅរវាងឆ្នាំ ២០១៧ និង ២០១៨ ស្ថិតស្ទើរបាតតារាង គឺជាប់ចំណាត់ថ្នាក់ទី ១១២ ក្នុងចំណោម ១១៣ប្រទេស ។
World Justice Project បង្ហាញតួលេខថាប្រទេសដែលមានចំណាត់ថ្នាក់ទាបជាងគេ ក្នុងប្រព័ន្ធយុត្តិធម៌ពិភពលោក គឺ វេណេហ្សុយអេឡាលេខ១១៣ តាមពីក្រោយដោយប្រទេសកម្ពុជា ស្ថិតនៅលេខរៀងទី ១១២ ។ចំណែកប្រទេស អាហ្វហ្កានីស្ថាន ស្ថិតនៅលេខរៀងទី ១១១។
ចំណែកប្រទេសដែលមានយុត្តិធម៌ពេញលេញ ទទួលបានចំណាត់ថ្នាក់លេខ១ គឺប្រទេសដាណឺម៉ាក។
យុត្តិធម៌ពិភពលោក ថាករណីប្រទេសកម្ពុជា មានចំណាត់ថ្នាក់ស្ទើរបាតតារាង គឺដោយសារ ដ្ឋាភិបាលនៅតែប្រើឥទ្ធិពលទៅលើប្រព័ន្ធតុលាការ ជាពិសេសរឿងក្តីជំលោះដីធ្លីនិងបញ្ហា នយោបាយជាដើម។ វិទ្យុស្ត្រីមិនបានសុំការបំភ្លឺពីអ្នកនាំពាក្យ ក្រសួងយុត្តិធម៌បានទេនៅថ្ងៃនេះ។ តែយ៉ាង ទាំងអ្នកនាំពាក្យក្រសួងយុត្តិធម៌និងអ្នកនាំពណាក្យរាជរដ្ឋាភិបាលតែងតែអះអាងថាការចាប់ខ្លួននិងកាត់ទោស សកម្មជនប្រប្រឆាំងគឺជាការអនុច្បាប់ និងការពង្រឹងនីតិរដ្ឋកម្ពុជា។ តែអ្នកសង្កេតការណ៍យល់ឃើញខុសនេះ គឺដោយសារ តែគំនុំនយោបាយ។
តែយ៉ាងណា ប្រទេសចំនួន៣ ក្នុងមានកម្ពុជាមួយដែរ ដែលយុត្តិធម៌ពិភពលោកចាត់ទុកក្នុងចំណាត់ថ្នាក់បាtតារាង នេះ គឺមានស្ថានភាពសិទ្ធិមនុស្ស ប្រហាក់ប្រហែលគ្នាគឺអាក្រក់ដូចគ្នា។ ប្រទេស ទាំង បីសុទ្ធតែត្រូវបានក្រុមប្រឹក្សាសទិ្ធមនុស្ស អង្គការសហប្រជាជាតិ បានចេញសេចក្ដីថ្លែង ការណ៍ថ្កោលទោសជាខ្លាំង ករណីរំលោភសិទ្ធិមនុស្សពលរដ្ឋខ្លួន។ បើប្រទេសវេណេហ្សូអេឡាមានលេខទី១១៣ដែលស្ថិតនៅក្នុងទ្វីបអាមេរិក គឺប្រទេសនេះ ដឹកនាំដោយបុរសខ្លាំង នីកូឡាសម៉ាឌូរ៉ូដែលបានជាប់ឆ្នោតជាថ្មីទៀត កាលពីថ្ងៃទី២០ឧសភា ដោយការកំចាត់ គូប្រកួតមិនអោយមានឱកាសចូលប្រកួតឡើយ។ ចាប់តាំងពីផ្ទុះវិបត្តិនយោបាយ នៅឆ្នាំ២០១៦មក គឺពលរដ្ឋជិត៣លាននាក់រត់ចេញពីប្រទេស ហើយ មនុស្សជាង១៤០នាក់ ដោយការបង្រ្កាបរបស់សមត្ថកិច្ចកងសន្តិសុខជាតិ របស់លោកម៉ាឌូរ៉ូ។ លោកម៉ាឌូរ៉ូកំពុងរងការបណ្ដេញពីអំណាចយ៉ាងខ្លាំងនៅពេលនេះ។ ចំណែកប្រទេស អាហ្វហ្កានីស្ថាន ស្ថិតនៅលេខរៀងទី ១១១ ពោរពេញដោយអំពើភេរវកម្ម ។ប្រទេសម៉ូស្លីមមួយនេះ មានការរឹតត្បិតជាខ្លាំងលើ សេរីភាព ស្ត្រី។ តុលាការប្រទេសនេះ អនុវត្តច្បាប់សាសនាជាធំ៕
ប្រភព: មណ្ឌលព័ត៌មានស្ត្រីកម្ពុជា
https://wmc.org.kh