កងទ័ពជើងទឹករបស់អាមេរិច បានបើកនាវាពិឃាតចំនួន ២គ្រឿងតាមច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ នេះបើតាមកងនាវាប៉ាស៊ីភិចអាមេរិច ដែលជាអ្នកត្រួតត្រាលើកិច្ចប្រតិបត្តិការនៅតំបន់នោះ។
នាវាពិឃាត USS McCampbell និង USNS Walter S. Diehl បានធ្វើប្រតិបត្តិការបើកឆ្លងកាត់ច្រកសមុទ្ររបស់តៃវ៉ាន់ជាប្រចាំ ហើយប្រតិបត្តិការនោះស្របទៅនឹងច្បាប់អន្តរជាតិ។
អ្នកនាំពាក្យរបស់កងនាវាប៉ាស៊ីភិចអាមេរិច បានថ្លែងប្រាប់ CNN ដូច្នេះថា “ការបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិចចំពោះសេរីភាព និងការបើកចំហរនៅឥណ្ឌូប៉ាស៊ីភិច”។
កាលពីខែ តុលា និងវិច្ឆការ ទ័ពជើងទឹកអាមេរិចក៏ធ្លាប់បានបើកនាវាពីរគ្រឿងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ផងដែរ ដែលប្រតិបត្តិការនោះ មានការដេញតាមដោយនាវាចំបាំងជាច្រើនគ្រឿង របស់ចិន។
សូមបញ្ជាក់ថា ច្រកសមុទ្រដែលមានចំងាយ ១៧៧គីឡូម៉ែត្រ ដែលខ័ណ្ឌចែកមហាអំណាចចិន និងតៃវ៉ាន់ ត្រូវបានគេមើលឃើញថាជាតំបន់ភូមិសាស្ត្រដ៏មានសក្តានុពលខ្លាំង៕