ប្រសិនបើអ្នកកំពុងរកជំនួយហុងស៊ុយដើម្បីជួយទាក់ទាញភាពជោគជ័យក្នុងការងាររបស់អ្នក នោះអ្នកបានចូលមកអានត្រូវកន្លែងហើយ។ អត្ថបទនេះនឹងប្រាប់ពីរបៀបធ្វើយ៉ាងណាដើម្បីឱ្យការងាររកស៊ីរីកចម្រើនទៅមុខ។ អ្នកអាចប្រើវិធីរៀបហុងស៊ុយតាមបែបជំនឿ ឬរៀបវាដោយខ្លួនឯងក៏បាន ដរាបណាអ្នកយល់ពីរបៀបទាក់ទាញថាមពលនៃភាពជោគជ័យឱ្យចូលក្នុងផ្ទះឬការិយាល័យរបស់អ្នក។
១. ប្រើរូបសេះ
ក្នុងការអនុវត្តក្បួនហុងស៊ុយបុរាណ
រូបសេះជួយនាំមកនូវថាមពលជោគជ័យ កេរ្តិ៍ឈ្មោះ សេរីភាព និងសន្ទុះទៅមុខ។
ដូច្នេះនិមិត្តសញ្ញាហុងស៊ុយរូបសេះតែងតែត្រូវបានប្រើញឹកញាប់នៅទិសខាងត្បូង
(សម្រាប់ទាក់ទាញថាមពលកេរ្តិ៍ឈ្មោះ) និង ខាងជើង (សម្រាប់ទាក់ទាញថាមពលនៃភាពរីកចម្រើនក្នុងការងារនិងការរកស៊ី)។