ការចិញ្ចឹមអាចធ្វើបានច្រើនវិធី អាស្រ័យទៅលើការចូលចិត្ត ខាងក្រោមជាវិធីមួយក្នុងចំណោម វិធីផ្សេងទៀត ។
១. ការរៀបចំអាងចិញ្ចឹម
– អាងស៊ីម៉ង់ត៍ 4 ជ្រុង ប្រវែង 2×3 ម៉ែត្រ កម្ពស់ 1 ម៉ែត្រ
– យកបំពង់ទុយោ pvc ចំនួន 2 មកដាក់សំរាប់បញ្ចេក និងនិងបញ្ចូលទឹក

– អាងថ្មីត្រូវត្រាំទឹកទុកចោល ហើយប្ដូរទឹក 3-4 ដង
– យកដើមចេកមកដាក់ក្នុងអាងដើម្បីកាត់បន្ថយជាតិកំបោរ
– ដាក់ដីប្រមាណកម្រាស់ 2 ទៅ 3 តឹក
– ធ្វើដំបូលអាង ដើម្បីជាម្លប់ ដាក់បំពង់ទុយោ ផែនក្បឿងចាស់ៗជាជម្រករបស់វា ហើយគួរដាំ ស្រូវ ត្រកួននឹងស្មៅ ចក សារ៉ាយ រួចដាក់ទឹកចូលកំពងសប្រមាណ 3តឹក ។

២. ការដាក់ចិញ្ចឹម និងថែទាំ
– ព្រលែងក្ដាមដែលចាប់មកពីបឹងធម្មជាតិ ដែលមានសុខភាពល្អ ប្រហែល 50ក្បាល
– ឈ្មោល 25 មេ 25 ដាក់ចូលក្នុងអាង
– មួយអាទិត្យផ្ដល់ចំណី 3ដង

ចំណីមានដូចជាបាយ កូនត្រីល្អិត កំពិស ស្ពៃ ត្រកួន
– គួរដាក់ចំណីឲ្យសមល្មម កុំឲ្យច្រើនហួសពីតម្រូវការ ព្រោះអាចធ្វើឲ្យអាងស្អុយ ដូចនេះ គួរយកចេញវិញបើនៅសល់
– ប្ដូរទឹក 2-3 ដងក្នុងមួយខែ ។

– បើយកកូនក្ដាមតូចៗដែលមានអាយុ ១៥ថ្ងៃ ដំបូង គួររកដង្កូវក្រហម ឬពងមាន់ស្ងោរយកពង ក្រហមជាចំណី ក្រោយពីនោះ រកកូនត្រីកំពិសមកចិញ្ច្រាំឲ្យវាស៊ី ឬក៏ចំណីត្រីអណ្ដែង
– អាយុបាន ៣០ ថ្ងៃ សឹមយកមកព្រលែង ផ្ទៃអាង ១ ម៉ែត្រការ៉េ អាចព្រលែងបាន ១ម៉ឺនក្បាល ។

៣. ការប្រមូលផល
– ក្ដាលមនឹងសក ពី 13-15 ដង ទើបល្មមជាក្ដាមពេញវ័យអាចយកទៅលក់បាន
– នៅរដូវភ្លៀង មេក្ដាម ១ក្បាលមានពងប្រមាណ 500-700 ពងក្ដាមធំធាត់រយៈពេល ពី 6-8 ខែ ។

៤. ការសកសំបក
– ក្ដាមដែលសកសំបកសង្កេតបាននៅពេលដែលស្នាមឆ្នូតខាងចុងនៃសំបកខ្នងឃ្លាតគ្នាខុស ប្រក្រតី
– សំបកក្ដាមនឹងនៅស្ងៀម ហើយទាញជើងចេញក្រៅទាំងសងខាង
– ស្នាមទ្រនុងខ្នងនឹងរបើកចេញ
– ជើងគូរខាងក្រោយរបស់វា ក៏របើកចេញមកមុន ៕ ប្រភព: អ៊ាង សុ